ជម្រាបសួរ

សូមស្វាគមន៍មកកាន់ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក

ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនជាភ្នាក់ងារដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាភាពឥតការងារធ្វើនៅក្នុងប្រទេស សមស្របតាមផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។​ ជាមួយនឹងការនាំយកមកវិញនូវចំនេះជំនាញបន្ថែមលើវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ សេវាកម្មបច្ចេកទេស សេវាកម្មសណ្ឋាគារ សេវាថែទាំសុខាភិបាល និងជំនួយការតាមផ្ទះ       ត្រឡប់មកពីប្រទេសជឿនលឿនអភិវឌ្ឍនានាមកព្រះរាជាណាចក្រកម្ពុជាវិញ។ ជាមួយនឹងការបោះជំហានអស់រយៈពេលជាង៥ឆ្នាំកន្លងមកក្នុងអាជីវកម្មនេះ ក្រុមហ៊ុនយើងខ្ញុំទទួលបាននូវបទពិសោធនិងជំនាញច្បាស់លាស់ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពដែលអាចទទួលយកបាន ជូនដល់អតិជននិងដៃគូរក្នុងប្រទេសនិងក្រៅប្រទេស។

សារពីអគ្គនាយក:

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូរពាណិជ្ជកម្មទាំងអស់ដែលបានសហការជាមួយ ក្រុមហ៊ុន ហ្វាទីណា       មេនផៅវ័រ ឯ.ក ។ ជាមួយគ្នានេះផងដែរ យើងក៏សូមស្វាគមន៍ដល់ដៃគូរពាណិជ្ជកម្មនានាដែលមានបំណងស្វែងរកកម្លាំងពលកម្ម សូមជ្រើសរើសយកកម្លាំងពលកម្មពីប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក យើងខ្ញុំសូមសន្យាថានឹងផ្តល់ជូននូវសេវាកម្មទៅតាមតម្រូវការរបស់អ្នក ហើយយើងខ្ញុំក៏នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើការឆ្លើយតបតាមការសំណូមពររបស់លោកអ្នកផងដែរ ។

ទីតាំងដែលយើងផ្គត់ផ្គង់