ចាប់តាំងពីឆ្នាំ ២០១៧ ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនជាភ្នាក់ងារដើម្បីជួយសម្របសម្រួលដោះស្រាយបញ្ហាភាពឥតការងារធ្វើនៅក្នុងប្រទេស សមស្របតាមផែនការយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ ជាមួយនឹងការនាំយកមកវិញនូវចំនេះជំនាញបន្ថែមលើវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ សេវាកម្មបច្ចេកទេស សេវាកម្មសណ្ឋាគារ សេវាថែទាំសុខាភិបាល និងជំនួយការតាមផ្ទះ ត្រឡប់មកពីប្រទេសជឿនលឿនអភិវឌ្ឍនានាមកព្រះរាជាណាចក្រកម្ពុជាវិញ។ ជាមួយនឹងការបោះជំហានអស់រយៈពេលជាង៥ឆ្នាំកន្លងមកក្នុងអាជីវកម្មនេះ ក្រុមហ៊ុនយើងខ្ញុំទទួលបាននូវបទពិសោធនិងជំនាញច្បាស់លាស់ដើម្បីផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពដែលអាចទទួលយកបាន ជូនដល់អតិជននិងដៃគូរក្នុងប្រទេសនិងក្រៅប្រទេស។