អំពីយើង

យើងជានរណា

ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក គឺជាក្រុមហ៊ុនដែលដើរតួរជាទីភ្នាក់ងារជ្រើសរើសឯកជនសម្រាប់ធ្វើការជួយស្វែងរកការងារជូនដល់ប្រជាពលករដ្ឋខ្មែរដើម្បីទទួលបានការងារធ្វើទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ដោយបានចុះបញ្ជីលេខ ០០០២៣០៨៣ ពីក្រសួងពាណិជ្ជកម្ម ចុះបញ្ជីពន្ឋារលេខ K008-901702521 ពីអគ្គនាយកដ្ឋានពន្ឋដារ និងទទួលបានអាជ្ញាប័ណ្ណតាំងពីឆ្នាំ២០១៧ លេខ០៨២/១៧ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ក្នុងនាមជាទីភ្នាក់ងារជ្រើសរើសឯកជន យើងខ្ញុំមានលក្ខណៈពិសេសគ្រប់គ្រាន់ក្នុងការបញ្ជូនកម្មសិក្សាការី និងពលករជំនាញដើម្បីទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុន ។ យើងខ្ញុំក៏មានការបញ្ជូនពលករ (ជំនាញនិងទូទៅ) និង    ពលករជំនួយការតាមផ្ទះទៅពិភពអារ៉ាប់ (មជ្ឍឹមបូពារ៍) ប្រទេសម៉ាឡេស៊ី និងព្រះរាជាណាចក្រថៃឡង់ដ៏  ហើយយើងខ្ញុំក៏សូមស្វាគមន៍ដៃគូរថ្មីៗមកពីគ្រប់ប្រទេសដែលមានបំណងចង់ស្វែងរកកម្លាំងពលកម្មពីប្រទេសកម្ពុជា ។

ទស្សវិស័យរបស់យើង

យើងប្តេជ្ញាថានឹងធ្វើជាទីភ្នាក់ងារជ្រើសរើស​ឯកជនដ៏ល្អដែលទទួលបានទំនុកចិត្តពីដៃគូរពាណិជ្ជកម្មក៏ដូចជាបេក្ខជន ដែលបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយើង ដោយបន្តអភិវឌ្ឍសេវាកម្មរបស់ក្រុមហ៊ុនយើងជាមួយនិងការទទួលខុសត្រូវ និងប្រកបដោយភាពស្មោះត្រង់។

បេសកកម្មរបស់យើង

  • នាំយកមកនូវជម្រើសសេវាកម្មដ៏ប្រសើរដើម្បីបំពេញតម្រូវការរបស់ដៃគូរពាណិជ្ជកម្មនិងអតិថិជន
  • ចូលរួមក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ
  • បង្កើតឪកាសការងារដែលល្អប្រសើរសម្រាប់ពលករចំណាកស្រុកដោយស្របច្បាប់ពេលទៅធ្វើការនៅបរទេស
  • ចូលរួមក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារពលករចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្ស

តើអ្វីជាភាពខុសគ្នារបស់ក្រុមហ៊ុន ហ្វាទីណា មេនផៅវ័រ ឯ.ក?

  • ធ្វើការប្រកបដោយតម្លាភាពនិងមានភាពបត់បែន
  • គុណភាពការងារខ្ពស់ជាមួយនឹងការទទួលខុសត្រូវព្រមទាំងភាពស្មោះត្រង់
  • ក្រុមហ៊ុនដែលផ្តល់ភាពជឿជាក់ក្នុងការបំពេញតម្រូវការរបស់ដៃគូរនិងអតិថិជន

ការចុះបញ្ជីនិងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនយើងខ្ញុំ

វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម

វិញ្ញាបនបត្របញ្ជូនទៅប្រទេសជប៉ុន​​ (Japan)

វិញ្ញាបនបត្របញ្ជូនទៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត (Saudi Arabia)

វិញ្ញាបនបត្របញ្ជូនទៅប្រទេសម៉ាឡេស៊ី (Malaysia)

វិញ្ញាបនបត្របញ្ជូនទៅព្រះរាជាណាចក្រថៃឡង់ដ៏ (Thailand)

ដំណើរការអជីវកម្មររបស់យើង

២០១៧ ដល់ បច្ចុប្បន្ន​​៖ ផ្គត់ផ្គង់កម្លាំងពលកម្មទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងប្រទេសម៉ាឡេស៊ី

២០១៨ ដល់ បច្ចុប្បន្ន៖ ផ្គត់ផ្គង់កម្លាំងពលកម្មទៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត (ប្រទេសបជ្ឍឹមបូពារ៍)

២០១៩ ដល់ បច្ចុប្បន្ន៖ ផ្គត់ផ្គង់កម្លាំងពលកម្ម(កម្មសិក្សាការី និងពលករជំនាញ) ទៅប្រទេសជប៉ុន